អត្ថបទដោយ ហាក់ គីមថុង
កំហុសនៃការសរសេរមួយចំនួនដែលកើតមានក្នុងភាសាខ្មែរ
នៅ ប៉ុន្មាន ឆ្នាំចុងក្រោយនេះ យើងឃើញថា គេហទំព័រ សៀវភៅ និង ឯកសារជាភាសាខ្មែរមានការីកចម្រើនគួរឲ្យកត់សម្គាល់ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រជាជាតិយើងទាំងមូល។ ប៉ុន្តែអ្វីដែលយើងមិនគួរមើលរំលងនោះគឺបញ្ហាកំហុសអក្ខរាវិរុទ្ធ និងការប្រើប្រាស់ពាក្យ ដែលតែងតែកើតមានជាញយៗ ដែលវាអាចបង្កឲ្យមានផលប៉ះពាល់ អវិជ្ជមានទៅថ្ងៃអនាគត។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានគិតគូរ និងបានបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ ក្...